ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥៖ ដំណឹងល្អសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរទាំងឡាយ! ដេវី ណែតឈ័រ ស្ប៉ា (Devi Nature Spa) ជាមជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សាថ្មីដ៏ប្រណីតមួយ នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ។ ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ តំបន់ទួលគោក ដែលជាទីតាំងដ៏ស្ងប់ស្ងាត់ មជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សានេះ នឹងនាំមកនូវអ្នកជំនាញឯកទេស បច្ចេកទេសម៉ាស្សាបែបទំនើប និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដើម្បីអបអរសាទរការសម្ពោធជាផ្លូវការនេះ ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន និងអ្នកតាមដានទំព័រហ្វេសប៊ុករបស់ដេវី ណែតឈ័រ ស្ប៉ា ដែលបានគាំទ្រ និងទន្ទឹងរង់ចាំជាយូរមកនេះ យើងខ្ញុំនឹងផ្ដល់ជូនការដូពិសេស គឺបញ្ចុះតម្លៃ 50% លើសេវាកម្មទាំងអស់ រួមជាមួយកាតសមាជិកឥតគិតថ្លៃមួយ។ ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹង ចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។
ដេវី ណែតឈ័រ ស្ប៉ា ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាភាពតានតឹង ការឈឺចុកចាប់ក្នុងរាងកាយ បន្ធូរការឈឺចាប់ដោយជំងឺនានា ព្រមទាំងជួយបន្ធូរអារម្មណ៍ ជំរុញឱ្យរាងកាយស្រស់ថ្លា ស្ដារកម្លាំង និងស្មារតីឡើងវិញ។ មិនថាជាការម៉ាស្សាបែបខ្មែរបុរាណ ការព្យាបាលដោយប្រេងក្លិនក្រអូប ឬសេវាកម្មថែរក្សាមុខ និងដងខ្លួនឡើយ គ្រប់សេវាកម្មទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដោយប្រើប្រាស់គ្រឿងផ្សំធម្មជាតិ និងអ្នកជំនាញដែលមានបទពិសោធន៍ ដើម្បីធានាបាននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ និងគុណភាពខ្ពស់បំផុត។
លោកស្រី ស្ថាបនិកដេវី ណែតឈ័រ ស្ប៉ា បានមានប្រសាសន៍ថា៖ “យើងពិតជារំភើបចិត្តយ៉ាងខ្លាំងក្នុងការបើកដំណើរការដេវី ណែតឈ័រ ស្ប៉ា ជាផ្លូវការ និងសូមស្វាគមន៍ភ្ញៀវគ្រប់រូប មកទទួលបទពិសោធន៍នៃការម៉ាស្សាបែបបុរាណ ដែលរួមផ្សំជាមួយនឹងបច្ចេកទេសទំនើបៗ។ បេសកកម្មដេវីណែតឈ័រស្ប៉ា ផ្តល់ជូននូវសេវាកម្មស្ប៉ា និងម៉ាស្សាដ៏ល្អឥតខ្ចោះតាមរយៈបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាពទាំងបច្ចេកទេសនៃសេវាកម្ម និងបដិសណ្ឋារកិច្ច។ យើងជឿជាក់ថា សុខុមាលភាពពិតប្រាកដកើតចេញពីខាងក្នុង ហើយក្រុមការងាររបស់យើងប្ដេជ្ញាផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់បំផុត។
ការផ្ដល់ជូនសម្រាប់ការសម្ពោធនេះ គឺជាសក្ខីភាពមួយចំពោះការប្ដេជ្ញាចិត្តរបស់ដេវី ណែតឈ័រ ស្ប៉ា ក្នុងផ្តល់បទពិសោធន៍ និងឱកាសសាកល្បងសម្រាប់អ្នកមានបញ្ហាសុខភាព ផ្លូវចិត្ត រាងកាយ និង សម្រស់។ ការបញ្ចុះតម្លៃ 50% លើសេវាកម្មទាំងអស់ឱ្យភ្ញៀវស្វែងយល់ពីការព្យាបាលដ៏សម្បូរបែបក្នុងតម្លៃពិសេស រីឯកាតសមាជិកឥតគិតថ្លៃ ផ្ដល់ជូននូវអត្ថប្រយោជន៍បន្ត សម្រាប់អតិថិជនដែលមានតម្រូវការប្រើសេវាកម្មនេះជាប្រចាំ។
សូមកុំឱ្យខកខានជាមួយកម្មវិធីបញ្ចុះតម្លៃពិសេសនេះ លោកអ្នកអាចកក់សេវាកម្មគ្រប់ប្រភេទចាប់ពីពេលនេះតទៅ។
ដេវី ណែតឈ័រ ស្ប៉ា គឺជាកន្លែងផ្តល់សេវាកម្មស្ប៉ា និងម៉ាស្សា (Day Spa) ផ្តល់បរិយាកាសដ៏ស្ងប់ស្ងាត់ ធានាថារាល់ការជៀវសេវាកម្មទាំងអស់នឹងផ្តល់ដោយអ្នកព្យាបាលដែលមានជំនាញ ផ្តល់នូវបដិសណ្ឋារកិច្ចពិសេស និងគ្រឿងបរិក្ខារទំនើបៗ។
សម្រាប់ព័ត៌មានលំអិត៖ ទូរស័ព្ទ: +855 93 568 111 វេបសាយ: devinaturespa.com អាសយដ្ឋាន: #23, ផ្លូវ 331 កែងផ្លូវ 574, ខណ្ឌទួលគោក, រាជធានីភ្នំពេញ