បុគ្គលិកស្ប៉ា និងម៉ាស្សា នៃដេវី ណែតឈ័រ ស្ប៉ា ទទួលបានវគ្គបណ្តុះបណ្តាលពង្រឹងជំនាញបច្ចេកទេស ជាមួយក្រសួងទេសចរណ៍

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ – បុគ្គលិកស្ប៉ា និងម៉ាស្សា របស់ដេវី ណែតឈ័រ ស្ប៉ា (Devi Nature Spa) បានចូលរួម និងបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលវិក្រឹតការលើជំនាញស្ប៉ា និងសុខុមាលភាពជាមួយគ្រូជំនាញ ដែលរៀបចំដោយក្រសួងទេសចរណ៍។ ពិធីបិទវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ បានប្រព្រឹត្តទៅនៅសមាគមតន្ត្រីសំនៀងជនពិការ រាជធានីភ្នំពេញ។

បុគ្គលិករបស់យើង បានពង្រឹងចំណេះដឹង និងបច្ចេកទេសរបស់ពួកគេលើមុខវិជ្ជាសំខាន់ៗ រួមមាន បដិសណ្ឋារកិច្ច  និន្នាការទេសចរណ៍ បង្រៀនដោយគ្រូជំនាញនៃក្រសួងទេសចរណ៍ ចំណេះដឹងទូទៅនៃជំនាញ បង្រៀនដោយលោកប្រធានសមាគមស្ប៉ា និងសុខុមាលភាពកម្ពុជា កាយវិភាគវិទ្យា និងសរីរវិទ្យា បង្រៀនដោយគ្រូជំនាញមកពីមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងការបង្ហាញអំពីវិធីសាស្ត្រ និងបច្ចេកទេសស្ប៉ា-ម៉ាស្សា និងការអនុវត្តសាកល្បងផងដែរ។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវចំណេះដឹងថ្មីៗបន្ថែម និងបច្ចេកទេសនានា ដែលធ្វើឱ្យសិក្ខាកាមមានការយល់ដឹងកាន់តែស៊ីជម្រៅលើជំនាញវិជ្ជាជីវៈរបស់ខ្លួន។

លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានកោតសរសើរដល់សិក្ខាកាមទាំង អស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះប្រកបដោយជោគជ័យ ដោយចាត់ទុកថាជាជោគជ័យសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ លោកជំទាវបញ្ជាក់ថា ក្រសួងទេសចរណ៍បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាការងារអាទិភាព។

វត្តមានរបស់បុគ្គលិកយើងនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ដេវី ណែតឈ័រ ស្ប៉ា ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងធានាថាអតិថិជនរបស់យើងទទួលបាននូវបទពិសោធន៍ដ៏ល្អបំផុត ជាពិសេសជួយព្យាបាលបញ្ហាស្ត្រេស និងការឈឺចុកចាប់ក្នុងរាងកាយ៕

បុគ្គលិកស្ប៉ា និងម៉ាស្សារបស់យើង ឥឡូវនេះ មានជំនាញកាន់តែច្បាស់លាស់ និងទាន់សម័យ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូនលោកអ្នកនូវសេវាកម្មដ៏ល្អ និងបទពិសោធន៍សម្រាកកាយដ៏ពិតប្រាកដដល់អតិថិជន។

តាមរយៈការបណ្តុះបណ្តាលជាប្រចាំ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍវិជ្ជាជីវៈ អ្នកព្យាបាលរោគរបស់យើងនៅដេវី ណែតឈ័រ ស្ប៉ា នឹងបន្តផ្តល់ជូននូវសេវាកម្មស្ប៉ា និងសុខុមាលភាពប្រកបដោយគុណភាពខ្ពស់បំផុត សម្រាប់អតិថិជនទាំងអស់។ សូមអញ្ជើញមកទទួលយកអារម្មណ៍ស្រស់ស្រាយ និងភាពធូរស្បើយ ដែលមិនអាចបំភ្លេចបាន។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងកាលពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី ០៦​ ខែមិថុនា ឆ្នាំ២០២៥ ហើយបុគ្គលិកដេវីណែតឈ័រ ស្ប៉ាទើបនឹងបានទទួល​វិញ្ញាបន​បត្រ បញ្ជាក់ពីជំនាញរបស់ពួកគេ៕​​​

Leave a Comment

Your email address will not be published. Required fields are marked *