ដេវី ណែតឈ័រ ស្ប៉ា៖ មជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សាដ៏ប្រណីតកណ្ដាលក្រុងភ្នំពេញ បើកដំណើរការជាផ្លូវការ ជាមួយប្រូម៉ូសិនបញ្ចុះតម្លៃ 50% និងផ្ដល់កាតសមាជិកឥតគិតថ្លៃ
ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥៖ ដំណឹងល្អសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរទាំងឡាយ! ដេវី ណែតឈ័រ ស្ប៉ា (Devi Nature Spa) ជាមជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សាថ្មីដ៏ប្រណីតមួយ នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ។ ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ តំបន់ទួលគោក ដែលជាទីតាំងដ៏ស្ងប់ស្ងាត់ មជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សានេះ នឹងនាំមកនូវអ្នកជំនាញឯកទេស បច្ចេកទេសម៉ាស្សាបែបទំនើប និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដើម្បីអបអរសាទរការសម្ពោធជាផ្លូវការនេះ ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន និងអ្នកតាមដានទំព័រហ្វេសប៊ុករបស់ដេវី ណែតឈ័រ ស្ប៉ា ដែលបានគាំទ្រ និងទន្ទឹងរង់ចាំជាយូរមកនេះ យើងខ្ញុំនឹងផ្ដល់ជូនការដូពិសេស គឺបញ្ចុះតម្លៃ 50% លើសេវាកម្មទាំងអស់ រួមជាមួយកាតសមាជិកឥតគិតថ្លៃមួយ។ ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹង ចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ ដេវី ណែតឈ័រ ស្ប៉ា ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាភាពតានតឹង ការឈឺចុកចាប់ក្នុងរាងកាយ បន្ធូរការឈឺចាប់ដោយជំងឺនានា ព្រមទាំងជួយបន្ធូរអារម្មណ៍ ជំរុញឱ្យរាងកាយស្រស់ថ្លា […]